ដោយយោងទៅតាម ការសិក្សាស្រាវជ្រាវ របស់ប្រទេសជប៉ុន ដែលតែងតែ
មានទម្លាប់ ឧស្សាហ៍ផឹកទឹក នៅពេលដែល ពួកគេភ្ញាក់ពីគេង ភ្លាមៗនោះ
បានអោយដឹងថា វាអាចជួយអោយ ពួកគេមានសុខភាពល្អ រាងកាយរឹងមាំ និងមិនងាយ
នឹងកើតមានជំងឺ
ម្យ៉ាងវិញទៀត ការផឹកទឹកនៅពេលដែល ពោះគ្មានរបស់អ្វីដើម្បីទ្រាប់នោះ
អាចជួយសម្រួល ដល់ការព្យាបាល ជំងឺជាច្រើន ដូចជា ឈឺក្បាល –
ឈឺចុកចាប់រាងកាយ – ប្រព័ន្ធបេះដូង – ចង្វាក់បេះដូងកើនឡើង – ជំងឺឆ្កួតជ្រូក –
ខ្លាញ់ក្នុងឈាម – ជំងឺរលាកទងសួត – ជំងឺហឺត – ជំងឺរបេង – ជំងឺរលាកស្រោមខួរ –
ជំងឺតម្រងនោម – ផ្លូវទឹកនោម – ក្អួត – រលាកក្រពះ – រាគ – ទឹកនោមផ្អែម –
ទល់លាមក – ជំងឺភ្នែកទាំងអស់ – ជំងឺទាក់ទងនឹងស្បូន – ការមករដូវមិនប្រក្រតី –
ជំងឺត្រចៀក – ច្រមុះ និងបំពងកជាដើម។
ចំពោះរបៀប ឬក្បួននៃការផឹកទឹក អោយសមប្រកបនោះ សូមអនុវត្តទៅតាម ការណែនាំខាងក្រោម៖
- ភ្ញាក់ពីគេងភ្លាម (នៅពេលព្រឹក) មុននឹងចាប់ផ្តើម ដុះធ្មេញ ត្រូវតែ ផឹកទឹកម្ដង អោយបាន 160 មីលីលីត្រ អោយបាន 4ដង
- បន្ទាប់ពីដុះធ្មេញរួច កុំទាន់អាល ផឹកទឹក ឬក៏ញ៉ាំអាហារ ក្នុងរយៈពេល 45 នាទី
- បន្ទាប់ពី 45 នាទី កន្លងទៅ អ្នកអាចញ៉ាំ ឬក៏ផឹកទឹក បានដូចធម្មតា
ចំពោះក្បួនផឹកទឹក ដើម្បីព្យាបាលជំងឺមួយចំនួន អោយធូរស្បើយមួយកម្រិតនោះ សូមអានការណេនាំ ខាងក្រោម៖
- សម្ពាធឈាមខ្ពស់ ត្រូវធ្វើផឹកទឹក តាមលំនាំខាងលើ អោយបាន 30 ថ្ងៃ
- រលាកក្រពះ ត្រូវផឹកទឹក តាមលំនាំខាងលើ អោយបាន 10 ថ្ងៃ
- ទឹកនោមផ្អែម ត្រូវផឹកទឹក តាមលំនាំខាងលើ អោយបាន 30 ថ្ងៃ
- ទល់លាមក ត្រូវផឹកទឹក តាមលំនាំខាងលើ អោយបាន 10 ថ្ងៃ
- របេង ត្រូវផឹកទឹក តាមលំនាំខាងលើ អោយបាន 90 ថ្ងៃ
ព្យាយាមធ្វើបែបនេះ អោយបានទៀតទាត់ និងត្រឹមត្រូវ នោះលោកអ្នក
នឹងកត់សំគាល់ដោយខ្លួនឯង ថាមាន អារម្មណ៍ ធូរស្បើយកម្រិតណា។ ហើយបើសិនជា
អាការៈរបស់អ្នក ធ្ងន់ធ្ងរខ្លាំងនោះ គួរតែទៅ មន្ទីរពេទ្យ ដើម្បីព្យាបាល
ទើបប្រសើរជាជាង។
ចម្លងពី: www.cambo-report.com