នេះគឺជាអ្វីដែលអ្នក Jailbreak
ឧបករណ៍របស់ខ្លួនរួចរាល់គួរតែស្វែងយល់ពីវាអោយបានច្បាស់លាស់។ តាមពិតទៅភាសា
Jailbreak
វាពិតជាមានច្រើនណាស់ដែលអ្នកទាំងអស់គ្នាត្រូវតែស្វែងយល់ពីវាអោយ
បានច្បាស់លាស់តែនៅថ្ងៃនេះ ខេមបូ នឹងធ្វើការបកស្រាយ អំពី ភាសាចំនួនពីរ គឺ
Respring និង Reboot តើវាជាអ្វី? ហើយវាដំណើរការដូចគ្នាអត់?
មុខងារ Respring បើនិយាយអោយសាមញ្ញបំផុត គឺវាជាមុខងារ មួយដែលអាច បិទបើក
ផ្នែក Software នៃ Springboard សម្រាប់ Home Screen ដែលយើងហៅថា
បិទបើកផ្ទៃអ៊ីនធើហ្វេស តែវាមិនបិទដំណើរការនៃ Process ផ្សេងៗឡើយ។
ចំណែកឯមុខងារ Reboot វិញវាប្រៀបដូចជាបិទបើកទូរស័ព្ទចឹង បើនិយាយអោយខ្លី
គឺវានឹងបិទមុខងារ ចោលទាំងអស់នៃប្រព័ន្ធដំណើការមានលើ ឧបករណ៍របស់អ្នក
ហើយវានឹងចាប់ផ្តើមសាជាថ្មីដោយខ្លួនឯង តាមរយៈមុខងារ Reboot នេះ
ដូចបិទបើកទូរស័ព្ទអញ្ចឹង។
សរុបមកមុខងារទាំងពីរនេះ មិនដូចគ្នាឡើយ ខ្ញុំជឿថាអ្នកទាំងអស់គ្នា
ប្រាកដជាធ្លាប់ឆ្ងល់ដូចជាខ្ញុំដែរ ហេតុអីបានជា Respring
វាដំណើរការលឿនម្ល៉េះ ហើយហេតុអីបានជា Reboot ដំណើរការយូរនោះយូរ។
បាទតាមពិតទៅដូចយើងបានរៀបរាប់ខាងលើចឹង Respring
វាគ្រាន់តែបិទបើកផ្ទៃអ៊ីនធើហ្វេសនៃ Springboard ប៉ុណ្ណោះ ជាក់ស្តែងក្នុងការ
ផ្លាស់ប្តូរ Theme ឬ Tweak ជាដើម ដូច្នេះហើយវាប្រាកដជាដំណើរការលឿនបំផុត។
ចំណែកឯ Reboot វិញវាមានភាពយូរដោយសារតែវាត្រូវការ
បិទប្រព័ន្ធដំណើរការចោលទាំងអស់ ហើយប្រសិនបើផ្នែក Software
មានការផ្លាស់ប្តូរអ្វីប្លែកច្រើន វាកាន់តែត្រូវការ ពេលយូរទៀតនៅពេលដែល
វាបើកមកវិញដោយស្វ័យប្រវត្តិព្រោះអីវា
ត្រូវការពេលដើម្បីរៀបចំប្រព័ន្ធដំណើរការឡើងវិញ។
ចម្លងពី: www.cambo-report.com