NASA រក​ឃើញ​ភស្តុតាង​ថ្មី បង្ហាញ​ថា​មាន​ចរន្ត​ទឹក​ហូរ​នៅ​លើ​ភព​ព្រះអង្គារ!

ភពព្រះអង្គារជា ភពមួយដែល មានលក្ខណៈ ដូចភព ផែនដីដែរ ប៉ុន្តែវាតូចជាង ភពផែនដីយើង ហើយនៅ ទីនោះ មានខ្យល់ មានទឹក ហើយអ្វីដែល ពិបាកនោះ នៅទីនោះ មានអាកាសធាតុ ផ្លាស់ប្តូរ មិនទៀងទាត់ ដោយសារតែ នៅលើនោះ គ្មានដើមឈើ ឬរុក្ខជាតិ អ្វីឡើយ ហើយសូម្បី តែជីវិត ផ្សេងៗក៏ គេមិនទាន់ ប្រាកដថាមាន នៅលើ នោះដែរ។
 
នាពេលប៉ុន្មានម៉ោងមុននេះ មានសារពត៌មាន ជាច្រើនបាន ចេញនូវ ពត៌មាន ទាន់ហេតុការណ៍មួយ ដែលនិយាយអំពី អំនះអំណាងថ្មី របស់ NASA បង្ហាញពី ភស្តុតាងដែលប្រាកដ ថាមានចរន្ត ទឹកហូរ នៅលើភព ព្រះអង្គារ ហើយនេះពិត ជារឿងមួយ ដែលភ្ញាក់ផ្អើល ដោយសារ ចរន្តទឹក បែបនេះ បានបាត់ជា យូរមកហើយ ស្រាប់តែឃើញ មានកើតឡើង ម្តងទៀត នាពេល ថ្មីៗនេះ។
យើងអាចឃើញរូបនៅខាងក្រោម ដែលថតដោយ ឧបករណ៍របស់ NASA ពិតជា ឃើញចរន្តទឹកហូរ ពិតមែន ប៉ុន្តែអ្វីដែល គួរឲ្យសោក ស្តាយនោះ ពួកគេមិនទាន់ បានយក ទឹកនោះ មកពិសោធន៍ នៅឡើយទេ ដូចនេះ គេមិនទាន់ដឹង ថានេះ ជាទឹកសាប ឬទឹកប្រៃ ដែលមាន សារធាតុអ្វីខ្លះ នៅក្នុងនោះ នៅឡើយទេ។
សូមទស្សនាវីដេអូខាងក្រោម៖

 ចម្លងបន្តពី:  www.cambo-report.com

Most Viewed